អំពី​ កុំព្យូទ័រ

អំពីកុំព្យូទ័រ

I. សេចក្តីផ្តើម

   ពាក្យថា Computer មកពីពាក្យថា Compute ដែលមានន័យថា គណនា Calculate ដូចនេះ ម៉ាស៊ីន កុំព្យូទ័រជា ឧបករណ៍មួយសំរាប់គណនា ។ ក្រោយ មកដោយសារមានការអភិវឌ្ឍន៍ និង ឆ្នៃ ប្រឌិត កុំព្យូទ័រអាចជួយធ្វើការមនុស្ស បាន ជាង៨០ % ។
សរុបសេចក្តីមកវិញ ពាក្យថា Computer នេះគឺមានន័យថាវាជា ម៉ា ស៊ីន ដែលមានតួនាទីក្នុង ការគណនា ការគ្រប់គ្រង ការស្វែងរក និង ដំណើរការ ទិន្នន័យ។

១.១. ការណែនាំអំពីកុំព្យូទ័រ

បច្ចុប្បន្នគ្រប់មុខវិជ្ជាទាំងអស់ នៅតាមមហាវិទ្យាល័យ ដូចជា Marketing, Accounting, Human Research, Management … ត្រូវបានផ្សាភ្ជាប់ទៅនឹងបច្ចេកវិទ្យាព័ត៌មានវិទ្យា (Information Technology) ដែលជាតំរូវការចាំបាច់សំរាប់អ្នកសិក្សា។ ដើម្បីការងារទៅអនាគតរបស់ខ្លួនអ្នកដែល សិក្សាលើជំនាញ ផ្សេងៗ គឺត្រូវចេះប្រើប្រាស់កុំព្យូទ័រ ជាពិសេសការសិក្សាកុំព្យូទ័រដែលទាក់ទងទៅនឹងជំនាញរបស់ខ្លួនផ្ទាល់។
ដូចច្នេះការសិក្សាពីវិទ្យាសាស្រ្តកុំព្យូទ័រ គឺវាមានសារៈសំខាន់ណាស់ ក្នុងការបំរើការងារគ្រប់ វិស័យទាំងអស់នៅក្នុងសង្គមជាពិសេសគឺដើម្បីប្រែក្លាយការងារទាំងឡាយដែលមនុស្សយើងធ្លាប់ធ្វើ ដោយដៃឲ្យក្លាយទៅជាការងារដែលអនុវត្តន៍ដោយម៉ាស៊ីនកុំព្យូទ័រ។

១.២. សារៈប្រយោជន៍កុំព្យូរទ័រ
សព្វថ្ងៃនេះ Computer ត្រូវបានប្រើប្រាស់សំរាប់គ្រប់ស្ថាប័នរដ្ឋ អង្កការ និង ក្រុមហ៊ុន។ Computer ត្រូវបានប្រើប្រាស់លើវិស័យទាំងអស់ដូចជាៈ
– វិស័យអប់រំៈ គេប្រើប្រាស់ Computer ដើម្បីគ្រប់គ្រងបញ្ជីឈ្មោះ សំរងពិន្ទុ………។    – វិស័យសុខាភិបាលៈ គេប្រើប្រាស់ Computer ដើម្បីត្រួតពិនិត្យអ្នកជំងឺ ដូចជា ធ្វើតេស្ត ឈាម ពិនិ ត្យបេះដូង……..។
– វិស័យកសិកម្មៈ គេប្រើប្រាស់ Computer ដើម្បីគ្រប់គ្រងគ្រឿងចក្រ និងផលិតផលគ្រឿងចក្រ ………….។
– វិស័យគមនាគមន៍ៈ គេប្រើប្រាស់ Computer ដើម្បីទំនាក់ទំនងគ្នាពីកន្លែងមួយទៅកន្លែងមួយ ពីតំបន់មួយ ទៅតំបន់មួយ…….។
– វិស័យទេសចរណ៍ៈ គេប្រើប្រាស់ Computer ដើម្បីគ្រប់គ្រងទិន្នន័យដូចជា ការគ្រប់គ្រង ភ្ញៀវទេស ចរណ៍ ការគ្រប់គ្រងការលក់សំបុត្រយន្តហោះ …… មិនតែប៉ុណ្ណោះមកទល់ នឹងបច្ចុប្បន្ន នេះគឺ Computer អាចបង្ហាញព័ត៌មានផ្សេងៗ ការផ្សាយ ពាណិជ្ជកម្ម ទូរសារទំនាក់ទំនងទូរទាំងសកលលោក បានយ៉ាងរហ័ស និងលឿនបំផុតតាមរយៈប្រព័ន្ធ Internet និង E-mail។
II-អី្វដែលហៅថាកុំព្យូទ័រ Computer

កុំព្យូទ័រ (Computer) គឺជាម៉ាស៊ីនអេឡិចត្រូនិច្ចដែលអាចធ្វើការគណនា Processes និង Storage នៅពេលដែលអ្នកប្រើប្រាស់បញ្ជូនទិន្នន័យតាមរយៈ Keyboard ។ ហើយវានឹងបំពេញលទ្ធផលមកឲ្យ អ្នក ប្រើប្រាស់វិញដោយបង្ហាញនៅលើ Screen ។

III-ប្រភេទរបស់កុំព្យូទ័រ
កុំព្យូទ័រត្រូវបានបែងចែកជាច្រើនប្រភេទគឺៈ ១- Supercomputer: ប្រភេទកុំព្យូទ័រដែលមានថាមពលខ្ពស់ ទំហំធំ ល្បឿនលឿន ធ្វើការជា មួយ និងមនុស្សរាប់ពាន់អ្នក។
២- Mainframe: ប្រភេទកុំព្យូទ័រដែលមានថាមពលខ្ពស់ ទំហំធំ ល្បឿនលឿន ធ្វើការជា មួយ និងមនុស្សរាប់ពាន់នាក់។ Computer ប្រភេទនេះ គេច្រើនប្រើប្រាស់នៅតាម ស្ថប័នធំៗ សហគ្រាស រោងចក្រធំៗ និង មន្ទីពិសោធន៍។

៣- Minicomputer: គឺជាប្រភេទកុំព្យូទ័រដែលមានទំហំតូចជាង Mainframe មានល្បឿន លឿន។ Computer ប្រភេទនេះ គេច្រើនប្រើនៅតាមការិយាល័យ សាលា និង តាមផ្ទះ ដែលគេច្រើន ហៅថាៈ
**Computer Desktop : គឺជាប្រភេទ Computer ដែលគេច្រើនប្រើជាងគេបំផុតនាពេល បច្ចុប្បន្ននេះ វាមានតំលៃថោកសមរម្យ បើប្រៀបធៀបជាមួយកុំព្យូទ័រផ្សេងៗ។

**Notebook Computer: ជាប្រភេទកុំព្យូទ័រ ដែលមានទំហំតួច អាចយកទៅតាមកន្លែង ដ៏ទៃបានយ៉ាងងាយស្រួល វាត្រូវបានគេចាប់ផ្តើមនិពេញនិយមប្រើកាន់តែច្រើនឡើង។

**Tablet Computer: ជាប្រភេទ Computer ដែលចេញមកក្រោយគេបំផុត និងមានបន្ថែមនូវ សមត្ថភាពក្នុងការបង្ហាញ ទិន្នន័យ ដោយដៃរបស់អ្នកប្រើ (Touch Screen Compute) និង ការប្រើសំលេង បញ្ជាការងារ ហើយជាពិសេសទៅទៀតវាក៏អាចធ្វើការងារ ឆ្លាស់គ្នាជាមួយ Notebook PC បានយ៉ាងរលូនថែមទៀតផង។

**Pocket Computer: ជាប្រភេទ Computer ដែលមានទំហំតួចប៉ុបាតដៃរបស់យើង ហើយ កុំពុង ទទួលការពេញនិមយ យ៉ាងខ្លាំងក្នុងសព្វថ្ងៃនេះ ព្រោះគេអាចយកទៅណាមកណា ដាក់តាមខ្លួន យ៉ាងងាយស្រួលកត់ត្រានូចការណាត់ជួប សរសេរ ឈ្មោះអ្នកដែលត្រូវទំនាក់ទំនង ឬ អាចទទួល និងបញ្ជូល E-mail និងដាក់ផែនផ្សេងៗ ព្រមអាចលេងហ្គេម ឬ មើល វីដេអូបានទៀតផង។

**៤- Microcomputer: គឺជាប្រភេទកុំព្យូទ័រដែលមានទំហំតូច ល្បឿនលឿន។ Computer ប្រភេទនេះ គេច្រើនប្រើក្នុងវិស័យ Business ព្រោះវាអាចយកតាមខ្លួនបាន។

ផ្នែករឹងរបស់កុំព្យូទ័រ (Hardware) និង ផ្នែកទន់ (Software)

I-Introduction

ពាក្យថា Computer គឺជាម៉ាស៊ីនអេឡិចត្រូនិចដែលប្រើដោយស័្វយប្រវត្តិ។ ហើយយើងប្រើវា ដើម្បី បញ្ចូលព័ត៌មាន រក្សាទុកព័ត៌មាន និងធ្វើការគណនាផ្សេងៗជាច្រើនទៀត។ វាអាចជួយ សម្រួល ការងារមនុស្សជាច្រើនដូចជា ការងាររដ្ឋបាល ការងារគណនេយ្យ ការងារទូរគមនាគមន៍ ការងារ សុខាភិបាល ………………..។ល។ Computer មិនសំដៅលើ Hardware ណាមួយឡើយ ពោលគឺ Hardware ជាច្រើនផ្តុំចូលគ្នា (Monitor, Main board or Mother board, Hard Disk, CPU, CD-ROM, Case or System Unit, Power Supply, Floppy Drive, Speaker, VGA Card, Sound Card, …………) ទើបក្លាយជា Computer មួយគ្រឿងបាន។
Computer អាចដំណើរការទៅបានអាស្រ័យទៅដោយ បំណែងចែកផ្សំពីសំខាន់ៗ គឺ Hardware and Software។

២.១- Output Device:
ជាបំណែកដែលបង្ហាញ និង បញ្ចេញទិន្នន័យមកក្រៅឲ្យដល់អ្នក ប្រើប្រាស់ មាន ដូចជាៈ
១. Monitor

មានលក្ខណៈដូចជាទូរទស្សន៍ដែរ គឺសំរាប់បង្ហាញព័ត៌មានទាំងអស់ ដែលយើង កំពុង ធ្វើការលើកុំព្យូទ័រ។ Monitor មានទំហំ ច្រើនដូចជា 14, 15, 17, 19 និង 21,……។ល។

២- LCD Project:

សំរាប់បង្ហាញលទ្ធផលដែលបានមកពី Process របស់ ម៉ានស៊ីនឲ្យ User បាន ឃើញស្រដៀងគ្នាទៅនឹង Monitor។

៣- Printer:

ជាឧបករណ៍សំរាប់បោះពុម្ព (Print) ទិន្នន័យពីម៉ាស៊ីន Computer ចេញជាឯកសារ ។ ដែល ឧបករណ៍ទាំងនេះបែងចែកជាបីប្រភេទគឺ Dot Matrix Printer, Laser Printer, Inkjet Printer។

៤- Speaker :

ជាឧបករណ៍ម្យ៉ាងដែលអាចពន្លឺសំលេងអោយយើងបានស្តាប់រាល់ សំលេងនៅ ពេលដែលយើង Play CD, DVD, Game Player, ……។ វាអាចភ្ជាប់ទៅនឹង System Unit បានតាមរយៈ Speaker port ហើយ Speaker port នេះអាចជាប់ជាមួយនឹង Audio Out ដែលជាប់នឹង CD or DVD ROM, System Unit, Main board ជាប់នឹង Sound Card។

២-២ Input Device :

មាននាទីសំរាប់បញ្ចូលទិន្នន័យ ឬទទួលបញ្ជាពីអ្នកប្រើប្រាស់ ទៅក្នុងម៉ាស៊ីន មានដូចជាៈ
១. Keyboard :

ជាឧបករណ៍សំរាប់វាយឯកសារ ដែលចូលទៅក្នុង Computer ដែលមានលក្ខណៈ ជា បន្ទះទ្រ Keyboard បច្ចុប្បន្នមានទំរងជា PS/2

៣. Mouse:

ប្រើ Mouse ដើម្បីជំនួសការប្រើប្រាស់លើ Keyboard និងប្រើសំរាប់ ទាញ ឬអូសរូប ភាពពីកន្លែងមួយទៅដាក់កន្លែងមួយទៀត។ល។
Mouse មានបីប្រភេទគឺៈ
– Mouse (Use Normal Line)
– Mouse Optical (Use with USB Port)
– Wireless Mouse (Don’t Use Line)

៤- Scanner :

ជាឧបករណ៍សំរាប់ធ្វើការ ថតរូបភាពចូលក្នុងម៉ាស៊ីនកុំព្យូទ័រដើម្បីធ្វើជា File មួយ ហើយអាចរក្សាទុកក្នុង CD or DVD បាន(អាចរក្សាទុកបានយូរជាងរូបថតសន្លឹក)។

៥- Video Camera :

មានតួនាទីប្រហាក់ប្រហែលនឹងម៉ាស៊ីនថតប្រភេទ Digital Video ដែលតភ្ជាប់ និង Computer ហើយវាអាចធ្វើការរួមគ្នានឹងកម្មវិធីផ្សេងៗទៀត។

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s